អង់គ្លេស រកឃើញ​វីរុស​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ១​ប្រភេទ​ទៀត​

​អង់គ្លេស​៖ អង់គ្លេស​បាន​រកឃើញ​២​ករណី​នៃ​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មួយ​ប្រភេទ ដែល​លេចចេញ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ហ្វីលីពីន ខណៈ​បច្ចុប្បន្ន គេ​មិនទាន់​ដឹងថា​តើ​ករណី​ទាំងនេះ ត្រូវបាន​គេ​រកឃើញ​នៅឯណា​ក្នុងប្រទេស​នេះ ឬថា​តើ​វីរុស​នេះ​ឆ្លង​សាហាវ​ជាង​វីរុស​បំប្លែង​ខ្លួន​មុនៗ​ផ្សេងទៀត​ដែរ​ឬ​អត់ ។​

​ប្រភព​បានអោយដឹងថា ករណី​មួយ​ក្នុងចំណោម​ករណី​ទាំងពីរ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការធ្វើដំណើរ​អន្តរជាតិ ។ ចំណែក​ករណី​មួយទៀត គឺ​មិនមែនជា​ករណី​នាំចូល​ទេ ដែល​នេះ​ជាហេតុ​ជំរុញអោយមាន​ក្តី​ព្រួយបារម្ភ​អំពី​ការចម្លង​ក្នុង​សហគមន៍​។ មកទល់ពេលនេះ រដ្ឋាភិបាល​ហ្វីលីពីន​មិនទាន់​ហ៊ាន​និយាយ​ទេ ថា​តើ​ផលប៉ះពាល់​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ខ្លាំង​ប៉ុណ្ណោះ​នោះ​។​

​សេវា​សុខភាព​សាធារណៈ​អង់គ្លេស​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វីរុស​បំប្លែង​ខ្លួន​នេះ រួមបញ្ចូល​ទាំង​កំ​ឡាយ​គួរ​ឲ្យ​កត់សម្គាល់​មួយចំនួន​ផងដែរ​រួមមាន E484K និង N501Y ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​វីរុស​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងទៀត ។ សេវា​សុខភាព​សាធារណៈ​អង់គ្លេស​បាន​រកឃើញ​ពីរ​ករណី នៃ​វីរុស​នេះ​នៅ​អង់គ្លេស ។ ករណី​មួយ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការធ្វើដំណើរ​អន្តរជាតិ ហើយ​មួយទៀត​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close