អាជ្ញាធរខេត្តព្រះសីហនុ បំភ្លឺករណីបុរសជនជាតិចិនម្នាក់ ស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក មិនមានវីជ្ជមានកូវីដ១៩ទេ
ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៧ មីនា ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា ផ្អែកតាមលទ្ធផលតេស្តសំណាកចំនួន ២លើក នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា បុរសជនជាតិចិន ដែលបានស្លាប់នៅពេលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៤ ខែមីនា មិនមានវិជ្ជមានជំងឺកូវីដ១៩ នោះទេ។
របាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្ត និងកំណត់ហេតុកោសល្យវិច័យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញថា បុរសជនជាតិចិននេះ ស្លាប់ដោយសារមានជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និងមានជាតិស្ករឡើងខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។