រថយន្ត ព្រលះ​ម៉ូតូ​ឆេះ​ខ្ទេច ស្លាប់​ម្នាក់​ភ្លាមៗ ភាគី​ម្ខាង​ទៀត​រត់​បាត់ នៅ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​រវាង​រថយន្ត និង​ម៉ូតូ បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ខាង​ស្លាប់ និង​និង​ម្ខាង​ទៀត​រត់​គេចខ្លួនបាត់​។ ករណីនេះ កើតឡើង កាលពី​វេលា​ម៉ោង​ជិត ៨​យប់ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បញ្ជាក់ថា គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ិ​ច​សង់​ទ័​រ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ទិសដៅ​ពី​ព្រះសីហនុ​-​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក់​lexus ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A.1877 ទិសដៅ​បញ្ច្រាស​គ្នា កើតជា​អគ្គិភ័យ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​។ ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត រត់គេច​បាត់ស្រមោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close