អាជ្ញាធរ​ខេត្តកោះកុង បញ្ជូន​ពលករ​ខ្មែរ ៤០​នាក់ ទើប​មកពី​ប្រទេស​ថៃ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក

​ខេត្តកោះកុង​៖ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមីនា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្តកោះកុង បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ៤០​នាក់ ដែល​ទើប​មកពី​ប្រទេស​ថៃ ចូល​តាម​ច្រកព្រំដែន​ចាំ​យាម ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បច្ចេកទេស រួច​ទើប​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​។​

​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង ៤០​នាក់​នោះ ពួកគាត់​មាន​លំនៅដ្ឋាន​ក្នុង​ខេត្តព្រៃវែង ២២​នាក់ ខេត្តតាកែវ ១០​នាក់ និង​៨​នាក់​ទៀត នៅ​ខេត្តកោះកុង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close