WHO ជម្រុញ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ AstraZeneca

ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស អា​ស្ត្រា​ហ្សេ​ណេ​កា (AstraZeneca) គួរតែ​បន្ត​ប្រើប្រាស់​វាត​ទៅទៀត ដោយសារតែ​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​នេះ​មាន​ច្រើនជាង​ហានិភ័យ​របស់​វា ។​

​ការអំពាវនាវ​ខាងលើនេះ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើឡើង​បន្ទាប់ពី​មាន​វិធានការណ៍​បន្តបន្ទាប់​គ្នា​ពី​សំណាក់​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជាច្រើន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​នេះ ពីព្រោះ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព ។ ប៉ុន្តែ​បើតាម​និយតករ​ឱសថ​សហភាព​អឺរ៉ុប គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា វ៉ាក់សាំង​របស់ អា​ស្ត្រា​ហ្សេ​ណេ​កា គឺជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃឈាម​នោះទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះដែរ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​អ្នកជំនាញ​របស់ខ្លួន កំពុងធ្វើការ​វាយតម្លៃ​លើ​ទិន្នន័យ​សុវត្ថិភាព​ចុងក្រោយ​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 របស់​ក្រុមហ៊ុន អា​ស្ត្រា​ហ្សេ​ណេ​កា ហើយនឹង​ធ្វើការ​សន្និដ្ឋាន​លើ​លទ្ធផល នៅពេលដែល​ការត្រួតពិនិត្យ​ត្រូវបាន​បិទ​បញ្ចប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close