បញ្ជូនស្ត្រីថៃ ២នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយធ្វើចត្តាឡីស័កអវិជ្ជមានកូវីដ១៩ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ នគរបាលខេត្តបាត់ដំបង បាននាំខ្លួនស្ត្រីជាជនបរទេសចំនួន២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជា បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ស្ត្រីជនជាតិថៃទាំង ២នាក់នេះ គឺទី១-ឈ្មោះ ណាប់ ផានិតន ភេទស្រី អាយុ២៥ឆ្នាំ រសនៅប្រទេសថៃ និងទី២-ឈ្មោះ សុ ផាផន ភេទស្រី អាយុ២៣ឆ្នាំរស់នៅប្រទេសថៃ (ជនជាតិថៃ)។
គួររំលឹកថា ជនជាតិថៃទាំង ២នាក់នេះ បានលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រូវបាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ និងនាំទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។