វិធានការបង្ការ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្តាហ៍នេះ បានសារាចរណែនាំ ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។
ក្នុងសារាចរណែនាំនេះផងដែរ ក៏បានអំពាវនាវឲ្យជៀសវាង៖
១. ធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូល តំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
២. ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។
ខ្លឹមសារលម្អិតដូចខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។