សង្វៀនជល់មាន់នៅកណ្តាលក្រុងប៉ោយប៉ែតកំពុងដំណើរការយ៉ាងរលូន ខណៈពេលជំងឺកូវិតកំពុងផ្ទុះ
សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍មកថា កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ហាក់មិនខ្លាចចំពោះការរីករាលដាល នៃជំងឺកូវីដ១៩សោះ។
ទីតាំងនោះ ត្រូវបានគេបញ្ជាក់ថា មានលេងដូចជាជល់មាន់ និងអាប៉ោងជាដើម ដោយមានការចាក់ភ្នាល់លុយយ៉ាងអនាធិបតេយ្យបំផុត។
បើតាមប្រភពពីអ្នកចូលទៅលេងល្បែងនៅទីនោះថា ទីតាំងនេះ មានអ្នកចាំរត់ការជួបជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ដូច្នេះអ្នកមកលេងនៅទីនោះគឺកក់ក្តៅ មិនភ័យព្រួយពីការបង្រ្កាបរបស់សមត្ថកិច្ច ឬអាជ្ញាធរដែនដីនោះទេ។
ចំពោះករណីនេះ លោក ព្រំ ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតស្តីទីបានថ្លែងថា លោកមិនបានដឹងពីទាំងល្បែងនោះទេ , ដោយឡែកលោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត យើងមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។