អភិបាលខេត្តព្រះសីហនុ ឈប់ឲ្យយកភាស៊ីលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីណែនាំ ដល់អភិបាលក្រុង ស្រុក និងអ្នកគ្រប់គ្រងផ្សារ អំពីការយកភាស៊ីតាមផ្សារ ឲ្យអនុវត្តត្រឹមត្រូវតាមសៀវភៅបន្ទុក និងអនុវត្តន៍តាមសារាចរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ហាមមិនឲ្យយកភាស៊ី ឬការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។