ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​គ្រឿងញៀន ២៧​កញ្ចប់ នៅ​ស្រុក​កំពង់សីលា​

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ល្ងាច ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ឆែ លី​ហួត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ចំណែក​វត្ថុតាង​ដកហូត​បាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ២៧​កញ្ចប់ និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃុំ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​សាកសួរ និង​បន្ត​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close