កម្មករ​ប្រមូល​សំរាម​ម្នាក់ រងរបួស​គៀប​ដាច់​ដៃ​ម្ខាង ខណៈ​កំពុង​បំពេញការងារ

​ខេត្ត​ព្រះសីហនុ​៖ កម្មករ​ប្រមូល​សំរាម​ម្នាក់ បាន​រងរបួស​ធ្ងន់​ដាច់​ដៃស្តាំ​មួយ​កំណាត់ ខណៈ​កំពុង​បំពេញការងារ​ប្រមូល​សំរាម​លើកដាក់​លើ​រថយន្ត​សំរាម ដែល​កំពុង​រមួល​កៀប​សំរាម ហើយ​ជ្រុលដៃ​ចូល​គៀប​ដាច់​ដៃ​តែម្តង​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ នៅតាម​ផ្លូវ ជាតិ​លេខ​៤​ជិត​ប្រជុំជន​ផ្សា​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ ឈ្មោះ ទួ​ច ទីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។ ​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សង្គ្រោះ​ភ្លាមៗ​នៅ​ឃ្លីនិក​ឯកជន​វាលរេញ តែដោយសារ​ធ្ងន់ធ្ងរ ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះ​បន្ត​នៅ​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close