បញ្ជូន​ជនជាតិ​ចិន​២១​នាក់ លួច​ចូល​កម្ពុជា​ខុសច្បាប់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​

​ជនជាតិ​ចិន​ចំនួន​២១​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ខេត្តតាកែវ ឃាត់ខ្លួន​បាន ក្រោយ​ពួកគេ​បាន​លួច​ចូល​ប្រទេស​កម្ពុជា​តាម​ប្រទេស​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ ឥឡូវ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ការបញ្ជូន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​២ គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។​

​សូមបញ្ជាក់ថា ជន​ជាតិចិន​ទាំងនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ពី​កាលពី​អំឡុង​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ក្រោយពី​ពួកគេ​បាន​ព្យាយាម​ចូល​ប្រទេស​កម្ពុជា​ខុសច្បាប់ ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close