ក្រសួងទេសចរណ៍ លើកលែង​ការពិន័យ​អន្តរការណ៍ ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ រហូតដល់​ចុងឆ្នាំ​២០២១

​ភ្នំពេញ​៖ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅ​ពុំទាន់​បានបញ្ចប់ និង​ដើម្បី​ចូលរួម​សម្រួល​ដល់​ការប្រកប​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ផង​នោះ ក្រសួងទេសចរណ៍​បានសម្រេច​ផ្ដល់​រយៈពេល​អនុគ្រោះ​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​ការស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​។​

​សេចក្ដីជូនដំណឹង​នេះ ក៏បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​ពុំទាន់​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ឬ​អាជ្ញា​បណ្ណ​ទេសចរណ៍​ហួស​សុពលភាព ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close