អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​ក្រុង​សៀមរាប រកឃើញ​បន្ថែម ២​នាក់​ទៀត កើនឡើង ៥​នាក់​ហើយ

​ខេត្តសៀមរាប​៖ ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា មាន​អ្នក​រស់នៅក្នុង​ក្រុង​សៀមរាប​ចំនួន​០២​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅថ្ងៃនេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្នុងនោះ ៖ ទី​១​គី​ជា​ស្ត្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង ទី​២ ជា​កុមារា អាយុ​១៣​ឆ្នាំ ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ទៀតថា ថ្ងៃនេះ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​រហូតដល់ ចំនួន​៣៥​នាក់ ក្នុងនោះ ករណី​ឆ្លង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ចំនួន​៣៣​ករណី ក្នុងនោះ​ខេត្ត​ព្រះសីហនុ ចំនួន ១៧ នាក់ រាជធានី​ភ្នំពេញ​ចំនួន ១៤ នាក់ និង ខេត្តសៀមរាប ចំនួន ០២ នាក់ និង ចំនួន​២​នាក់​ទៀត​ជា​ករណី​នាំចូល ខណៈ​អ្នកជំងឺ​រហូតដល់​ចំនួន​៣២​នាក់​បានជា​សះស្បើយ ព្រមទាំង​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ ។​

​សូមបញ្ជាក់ថា គិត​មកទល់​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ ខេត្តសៀមរាប មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ចំនួន​០៣​នាក់ ក្នុងនោះ​ករណី​លើក​ទី​០១ ជា​ស្ត្រី ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក ដែលមាន​អ្នកពាក់ព័ន្ធ​ត្រូវបាន​រកឃើញ​ប្រមាណ​ជាង ២០​នាក់ ប៉ុន្តែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ចំនួន​២​លើក​រួចហើយ , ករណី​លើក​ទី​០២ ជា​បុរស ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ដែលមាន​អ្នកពាក់ព័ន្ធ​ត្រូវបាន​រកឃើញ ប្រមាណ ៤០០​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ចាត់ចែង​យក​សំណាក និង​ប្រឹក្សា​សុខភាព ព្រមទាំង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅតាម​ផ្ទះ​ផងដែរ , ករណី​លើក​ទី​០៣ ជា​បុរស ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលមាន​អ្នកពាក់ព័ន្ធ​ចំនួន ២៤​នាក់ ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ដ , ករណី​លើក​ទី​០៤ ជា​ស្ត្រី ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ត្រូវជា​ប្រពន្ធ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើក​ទី​៣ និង ករណី​លើក​ទី​៥ ជា​ប្រុស ទីលំនៅ​ប​ច្ចុ​ច្ប​ន្ន​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ត្រូវជា​កូន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើក​ទី​៣ ហើយ​អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ ។

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១.៧៨៨​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៩៩៩​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៨៣​នាក់ និង​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ចំនួន​០៥​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close