ជួរ​ភ្នំ​ក្រវ៉ា​ញ ជា​ព្រៃ​ទឹកភ្លៀង​ដ៏​អស្ចារ្យ​ចុងក្រោយ នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ជួរ​ភ្នំ​ក្រវ៉ា​ញ​គឺជា​តំបន់​ព្រៃភ្នំ​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា​និង​គ្របដណ្តប់​ដោយ​ធនធានធម្មជាតិ​ដ៏​សម្បូណ៌​បែប​ជាពិសេស​តំបន់​ព្រៃភ្នំ​នេះ​មាន​ទំហំ​ជាង ១,៥​លាន​ហិកតា​។ ជួរ​ភ្នំ​ក្រវ៉ា​ញ គឺជា​ព្រៃ​ទឹកភ្លៀង​ដ៏​អស្ចារ្យ​ចុងក្រោយ​តែមួយគត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WA បាន​សហការគ្នា​បាន​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់​ដើម្បី​ធ្វើ​ការងារ​រួមគ្នា ការពារ​និង​អភិរក្ស រក្សា​ប្រព័ន្ធ​គុណភាព​អេកូឡូស៊ី បង្កើន​គម្រប​បៃតង ការរស់នៅ​ដោយ​ចីរភាព​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​។

​ក្រសួងបរិស្ថាន​សហកា​រ​អនុវត្ត​កម្មវិធី​រេ​ដ​បូក (REDD+) ជាមួយ​ដៃគូ​ដើ​មកបី​លក់​ការ​បូ​ន​សម្រាប់​រស់នៅ​ដោយ​ចីរភាព និង​ដើម្បី​ផ្តល់ឱកាស​ថែមទៀត​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុងការ​គិតគូរ​ពី​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ​តាម​ទិស​ស្លោក «​រក្សា​ព្រៃឈើ​ឈរ​ដើម្បី​ជីវភាព​រុងរឿង​នាពេល​អនាគត​»​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close