មនុស្ស ៥៧៥​នាក់ ស្លាប់​និង​បាត់​ខ្លួន ក្រោយ​គ្រោះ​អគ្គិភ័យ​ឆេះ​ជំរុំ​ជនភៀសខ្លួន​ធំ​បំផុត ក្នុងប្រទេស​បង់​ក្លា​ដែ​ស​

​បង់​ក្លា​ដែ​ស​៖ អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ឲ្យ​ដឹងថា មាន​មនុស្ស​យ៉ាងហោចណាស់​១៥​នាក់​បាន​ស្លាប់ និង​៤០០​នាក់​ទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​បំផ្លាញ​ទីជម្រក​របស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅឯ​ទីតាំង​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ។

​តំណាង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស លោក Johannes Van der Klaauw បាន​និយាយថា រហូតមកដល់​ពេលនេះ​មាន​មនុស្ស​យ៉ាង​ណាស់​១៥​នាក់​បាន​ស្លាប់ ៥៦០​នាក់​រងរបួស និង​៤០០​នាក់​ទៀត​បាត់​ខ្លួន ខណៈ​ទីជម្រក​ចំនួន​ជាង​១​ម៉ឺន​ត្រូវបាន​បំផ្លាញ​ទាំង​ស្រង់ ។

បើតាម​ក្រុមមន្ត្រី​បង់​ក្លា​ដែ​ស អគ្គិភ័យ​ប្រហែល​ចាប់ផ្ដើម​ឆាបឆេះ​ចេញពី​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​៣៤​កន្លែង ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​៣​ពាន់​២៣៧​ហិកតា មុននឹង​វា ឆេះ​រាលដាល​ទៅកាន់​ជំរំ​បី​ផ្សេងទៀត ។ ​ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​អាច​កំណត់​ពី​មូលហេតុ​បង្កឱ្យមាន​អគ្គិភ័យ​នេះ​នៅឡើយ​ទេ ។​

​សូមជម្រាបថា ជនជាតិដើម​ភាគតិច​កាន់សាសនា​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់ ក្នុងនោះ​មាន​ភាគច្រើន​រត់គេច​ពី​ការបង្ក្រាប​របស់​យោធា​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ បច្ចុប្បន្ន​គឺ​កំពុងស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន នៅឯ​ស្រុក Cox’s Bazar ប្រទេស​បង់​ក្លា​ដែ​ស​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close