រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ពលរ​ដ្ឋ​ដែល​ធ្លាប់​ពាក់ព័ន្ធ​ទីតាំង​អ្នកជំងឺ​កូ​វីដ​១៩ ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និសា​ធារ​ណ​ជន​ទាំងអស់ ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ​ជាមួយ​ទីតាំងទាំង ១០កន្លែង ខាងក្រោម​តាម​ពេលវេលា ដែល​បាន​បញ្ជាក់ជូន​នេះ សូម​ពិនិត្យ​សុខភាព​(​អាកា​រៈ​ប្រែប្រួល​) ពិនិត្យ​កម្តៅ​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ត្រូវ​សម្រាក​នៅផ្ទះ​ដាច់​តែឯង ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច ក្នុងករណី​មានការ​សង្ស័យ​ត្រូវ​ទៅយក​សំណាក​នៅ​វេទិកា ៧​មករា ឬ​ករណី​សុខភាព​ប្រែប្រួល​ខុស ប្រក្រតី​ដូចជា​ឡើង​កម្ដៅ​លើសពី ៣៧​អង្សា​សេ ក្អក​កណ្តាស់ ឈឺបំពង់ក មាន​កំហាក​…​។​ល​។ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត​តាមរយៈ​ទូរ​សព្ទ 012 888 737 ឬ 016 526 520។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close