ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៥៥​នាក់​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៥៥​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២៣​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៥៥​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ជា​ជនជាតិខ្មែរ​ទាំង​សស់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៥០​នាក់ ខេត្តកំពង់ធំ​ម្នាក់ ខេត្ត​ព្រះសីហនុ​ម្នាក់ ខេត្តកណ្តាល​ម្នាក់ ខេត្តសៀមរាប​ម្នាក់ និង​ត្បូងឃ្មុំ​ម្នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ២៣​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២២​នាក់ និង​អ្នកដំណើរ​ពី​ក្រៅប្រទេស​ម្នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១ ៨៧២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ០៥៦​នាក់ កំពុង​សម្រាក​ព្យាបាល ៨០៩​នាក់ ស្លាប់​ដោយ​កូ​វីដ​១៩ ៥​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​រើ​ឡើង ក្នុងពេល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ១ ៣៤៨​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close