រាជរដ្ឋាភិបាល បន្ត​ជួយឧបត្ថម្ភ​ប្រាក់ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ បន្ថែម​៣​ខែ​ទៀត​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ បានសម្រេច​ដាក់ចេញ​វិធានការ​បន្ថែម បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ (​ជុំ​ទី​៨)​។​

​ការ​វិធានការ​បន្ថែម​នេះ រាជរដ្ឋាភិបាល បានសម្រេច​បន្ត​ជួយឧបត្ថម្ភ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍ និង​វិស័យ​ទេសចរណ៍ រយៈពេល​៣​ខែ​ថែមទៀត ចាប់ពី​ខែមេសា ដល់ ខែមិថុនា ឆ្នាំ​២០២១​។ ជាមួយគ្នានេះ ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ក៏​នៅតែ​បន្ត​អនុវត្តន៍​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close