តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ភ្នំពេញ៖ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា តារាចម្រៀងដ៏ល្បី អ្នកនាង សុគន្ធ នីសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ក្រោយពីព្យាបាល និងធ្វើតេស្តអវិជ្ជមានចំនួន២លើក។
សូមជម្រាបថា អ្នកនាង សុគន្ធ នីសា បើទោះបីជាសះស្បើយពីជំងឺកូវីដ១៩ ក៏ដោយ តែនាងត្រូវបន្តការធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។