ស្រះស្រង់ អាច​នឹង​រីងស្ងួត នា​ចុងរដូវ​ប្រាំង ឆ្នាំ​២០២១​នេះ​

​ខេត្តសៀមរាប​៖ នា​ចុងរដូវ​ប្រាំង​ខាងមុខនេះ ស្រះស្រង់​អាច​នឹង​រីងស្ងួត ព្រោះ​កន្លងមកនេះ​ពុំមាន​ការបញ្ចូល​ទឹក ក្នុង​ស្រះស្រង់​ដោយ​មូលហេតុ​ទុក​លទ្ធភាព​គ្រប់គ្រាន់​ឲ្យ​អ្នកជំនាញ​ធ្វើការ​ជួសជុល​និង​លើក​តម្លៃ​ឡើងវិញ​នៅ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​។

​អ្នកជំនាញ​លើ​ការគ្រប់គ្រង​ទឹកបាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​មិនបាន​បង្ហូរទឹក​ចូល​បន្ថែម​ក្នុង​ស្រះស្រង់​ទេ ខណៈដែល​ក្រុម​អ្នក​ជួសជុល​ប្រាសាទ ប្រញាប់​រួសរាន់​ក្នុងការ​បង្ហើយ​ការងារ​ជួសជុល​ប្រាសាទ​ស្រះស្រង់​ឲ្យ​ទាន់ពេលវេលា​។

​ស្ថានភាព​បច្ចុប្បន្ន គិត​ត្រឹម​ចុង​សប្តាហ៍​នេះ កម្រិត​បរិមាណ​ទឹក​ក្នុង​ស្រះស្រង់ ស្ថិតក្នុង​កម្រិត​ទាប​បំផុត ហើយ​កំដៅថ្ងៃ​នឹង​បន្ត​ហួត​ទឹក​ដែល​នៅ​សេសសល់​បន្ដិចបន្តួច​នេះ យ៉ាង​ឆាប់រ​ហ័យ​បំផុត បើ​គិត​តាមរយៈ​អាកាសធាតុ​សព្វថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close