ថ្ងៃនេះ​! រកឃើញ​ករណី​ឆ្លង​សហគមន៍​ថ្មី ៤០​ទៀត និង​មាន​អ្នកជា​សះស្បើយ ៦​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៤០​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៦​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៤០​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ មាន​ជនជាតិខ្មែរ និង​ជនជាតិ​ចិន ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៩​នាក់ ខេត្តកោះកុង ៦​នាក់ ខេត្តកំពត​ម្នាក់ ខេត្តសៀមរាប​ម្នាក់ ត្បូងឃ្មុំ​ម្នាក់ ខេត្តតាកែវ​ម្នាក់ និង​ខេត្តស្វាយរៀង​ម្នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៦​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ២៧៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ១៧២​នាក់ កំពុង​សម្រាក​ព្យាបាល ១ ០៨៧​នាក់ ស្លាប់ ១១​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ១ ៧៤៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close