រដ្ឋបាលខេត្តកំពត ប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៣២ឆ្នាំ
កំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួន ១នាក់ កាលពៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ជាស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ដែលបច្ចុប្បន្នមានទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានផ្ទុកមេរោគកូវីដ-១៩(COVID-19+)។ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Creat Duck (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់)រាជធានីភ្នំពេញ។
សូមអានព័ត៌មានលម្អិត សេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។