ខេត្ត​ចំនួន​៤ របស់​កម្ពុជា នាំចេញកសិផល​ ទៅកាន់​ប្រទេសជិតខាង ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​នេះ

ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​នូវ​វឌ្ឍនភាព នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ដែល​ទទួលបាន​របាយ​ការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​រតនគីរី តាកែវ កំពត និង​បាត់ដំបង កាលពី​ថ្ងៃទី​២៩ ខែមីនា ដែល​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​បរិមាណ​កសិផល​ដែល​បាន​នាំចេញ នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ ២០២១ ទៅកាន់​ប្រទេសជិតខាង​ក្នុងនោះ​មាន​៖ ស្រូវ ដំឡូង មី​ស្រស់ ក្រៀម ស្វាយកែវ​រមៀត​ស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូង​លឿង ដូចខាងក្រោម​៖

១- ខេត្ត​រតនគីរី​៖
– ចេកអំបូង​លឿង​: ២៥ ៥៦០ តោន​
– ចំណិត​ដំឡូង​មី​ក្រៀម​: ២០ ០៩៤ តោន​
– ម្នាស់​ស្រស់​: ៥៩២ តោន​
– គ្រាប់ស្វាយចន្ទី​: ៨ ០៦២ តោន​
– ស្វាយកែវ​រមៀត​ស្រស់​: ៦៣៧ តោន​
– ក្រូចថ្លុង​: ៧៧ តោន​
– ខ្នុរ​: ២៤៨ តោន​
២- ខេត្តតាកែវ​៖
– ស្រូវ​: ២០៦ ១៦២ តោន
– ស្វាយកែវ​រមៀត​ស្រស់​: ២០ ៣០៨ តោន​
៣- ខេត្តកំពត​៖
– ស្រូវ​: ៥៩ ៧១០ តោន​
៤- ខេត្តបាត់ដំបង​៖
– ដំឡូង​មី​ស្រស់​: ១១១ ៨២០ តោន
– ផ្លែស្វាយ​ស្រស់​: ១ ៥៤៣ តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close