រដ្ឋបាលខេត្ត​រតនគិរី​៖ ពលរដ្ឋ​ដែល​ត្រឡប់​ពី​សែន​ឆេង​ម៉េង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​

​ខេត្តរតនគិរី​៖ រដ្ឋបាលខេត្ត​រតនគិរី ដាក់ចេញ​នូវ​វិធានការ​ណែនាំ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២១ ខាងមុខ​។​

​ក្នុង​សេចក្តីប្រកាស ក៏​បញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ដែល​ត្រឡប់​ពី​សែន​ឆេង​ម៉េង ត្រូវ​ចូលរួម​ក្នុងការ​ផ្ដល់ព័ត៌មាន​ល​ម្អិ​ត​អំពី​គោលដៅ ដែល​ខ្លួន​បាន​ទៅ ចូលរួម និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង​នៅផ្ទះ ចំនួន​១៤​ថ្ងៃ ដោយមាន​ការតាមដាន និង​ត្រួតពិនិត្យ​សុខភាព​ពី​អាជ្ញាធរ​ជំនាញ ស្របតាម​វិធាន​របស់​សុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close