វៀតណាម គ្រោង​សង់ស្ពាន​ឆ្លងទន្លេ​បន្ថែមទៀត នៅ​ហាណូយ​

ប្រទេស​វៀតណាម​៖ រដ្ឋបាល​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​គ្រោង​នឹង​ស្ថាបនា​ស្ពាន​ឆ្លងទន្លេ​ក្រហម​ចំណួន​២​បន្ថែមទៀត ក្នុង​ទំហំ​ចំណាយ​២៦​ទ្រី​លាន​ដុង ឬ ១.១២​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​អភិបាលក្រុង​ហាណូយ បញ្ជាក់​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ចុង​សប្តាហ៍​។ លោក Chu Ngoc Anh ថា ប្រភព​ថវិការ​ពី​ខាងក្នុង​និង​មូលនិធិ​ពី​ប្រភព​ផ្សេងៗ​ទៀត​នឹងត្រូវ​រួម​ប​ញ្ជូ​ល​គ្នា ដើម្បី​យកមក​កសាង​ស្ពាន​ទាំងពីរ​នេះ​។​

​រដ្ឋបាល​ក្រុង​ហាណូយ​ធ្លាប់បាន​លើកឡើងថា ខ្លួន​បាន​ព្យាយាម​ស្វែងរក​ការវិនិយោគ​ពី​ខាង​ឯកជន ដើម្បី​ស្ថាបនា​ស្ពាន​ទាំងពីរ​នេះដែរ ក្រោម​ទម្រង់​ស្ថាបនា​-​ផ្ទេរ ប៉ុន្តែ​ក្រោយមក​ទម្រង់​នេះ​ត្រូវបាន​ច្រាល​ចោល​វិញ ដោយ​ខ្លួន​មាន​ផែនការ​ប្តូរ​ទៅជា​ការវិនិយោគ​រដ្ឋ​វិញ​។ យ៉ាងណាក៏ដោយ ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្តើម​សាងសង់​មិនទាន់​ត្រូវបាន​ចេញផ្សាយ​ទេ​។​

​បច្ចុប្បន្ននេះ ក្រុង​ហាណូយ​មាន​ស្ពាន​៨​ហើយ​ឆ្លងកាត់​ទន្លេ Red River នេះ ខណៈដែល​ផែនការមេ​របស់​ក្រសួង​សាធារណការ​គឺ​នឹង​សាងសង់​ឲ្យ​បាន​១០ នៅត្រឹម​ឆ្នាំ​២០៣០ រួម​ប​ញ្ជូ​ល​ទាំង​គម្រោង​សាងសង់​២​បន្ថែមទៀត​នេះ​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close