ប្រធានាធិបតី​ប្រេ​ស៊ី​ល​កែទម្រង់​គណៈរដ្ឋមន្ត្រី​ជាថ្មី​ប្តូរ​រដ្ឋមន្ត្រី​៦​រូប​

​ដោយ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​កូ​វិដ​១៩ និង​ការ​ថ្កោលទោស​ពី​ពលរដ្ឋ ប្រ​ធានា​ធិ​ប​តិ​ប្រេ​ស៊ី​ល​បានសម្រេច​ផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី​ដល់​ទៅ​៦​រូប ក្នុងពេល​តែមួយ ក្នុងពេលដែល លោក​ប្រឈម​នឹង​សម្ពាធ​យ៉ាងខ្លាំង ដែល​មិនអាច​គ្រប់គ្រង​ការឆ្លង​កូ​វីដ​១៩ បានល្អ ។​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បានសម្រេច​កែទម្រង់រ​ដ្ឋា​ភិ​បាល ដោយ​ផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី​ដល់​ទៅ ៦​រូប​ក្នុងពេល​តែមួយ ។ លិខិត​លាលែង​ចេញពី​តំណែង ត្រូវបាន​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បានប្រកាស​នៅ​ថ្ងៃទី ២៩​ខែមីនា (​ពេលវេលា​ក្នុង​តំបន់​) ដើម្បី​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​វិញ ។ បច្ចុប្បន្ន​មានតែ​រដ្ឋមន្ត្រី​ពីររូប​ប៉ុណ្ណោះ​ដែល​បន្ត​រក្សា​ដំណែង​ដដែល គឺ រដ្ឋមន្ត្រី​ការពារជាតិ​និង ការបរទេស​។​

​ក្នុងចំណោម​រដ្ឋមន្ត្រី គឺ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​ផ្លាស់ប្តូរ​ច្រើនជាងគេបង្អស់ ដោយ​ផ្លាស់ប្តូរ រដ្ឋមន្ត្រី​៥ មកហើយ ដោយសារតែ​បញ្ហា​កូ​វីដ ១៩ ដោះស្រាយ​មិនបាន​ល្អ​។​

​ប្រេ​ស៊ី​ល​ជា​ប្រទេស​មាន​ករណី​ឆ្លង​កូ​វីដ ១៩​បំផុត​ដោយមាន​អ្នកស្លាប់​ជាង​១​សែន​នាក់​ក្នុង​មួយថ្ងៃ និង​ស្លាប់​ជាង​៣០០០​នាក់ ។ ប្រេ​ស៊ី​ល​បាន​ហក់​ឡើង​លំដាប់​ទី​ពីរ​បន្ទាប់ពី​អាមេរិក ដោយមាន​អ្នក​ឆ្លង​ជាង​១២,៥​លាន​នាក់​និង​ស្លាប់​ជាង​៣១៤​ពាន់​នាក់ ។​

​ប្រេ​ស៊ី​ល​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង តាំងពី​ខែមករា​ឆ្នាំ​២០២១ ប៉ុន្តែ​សកម្មភាព​នៃ​ការចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ។ មកទល់ពេលនេះ​មាន​ពលរដ្ឋ ជិត​៦%​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ក្នុងចំណោម​ពលរដ្ឋ​សរុប ក្នុងប្រទេស​នេះ​២១២​លាន​នាក់​។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាកសាំង​ដូ​ស​ទី​ពីរ​មានតែ​៣​ភាគរយ​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close