ក្រសួង ប្រកាស​ករណី​ឆ្លង​ក្នុង​សហគមន៍​ថ្មី ៦៣​នាក់ និង​មាន​អ្នកជា​ពី​ជំងឺ​កូ​វីដ ១៥​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៦៣​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ១៥​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៦៣​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ មាន​ជនជាតិខ្មែរ ៥៩​នាក់ និង​ជនជាតិ​ចិន ៤​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៣​នាក់ ខេត្ត​ព្រះសីហនុ ៣៤​នាក់ ខេត្តកណ្តាល​ម្នាក់ ខេត្តស្វាយរៀង​ម្នាក់ និង​ខេត្ត​ត្បូងឃ្មុំ ៤​នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ១៥​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ៤៤០​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ១៩១​នាក់ កំពុង​សម្រាក​ព្យាបាល ១ ២៣៤​នាក់ ស្លាប់ ១១​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ១ ៩១៤​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close