អភិបាលខេត្ត​កំពង់ចាម បិទ​ការចេញចូល​ភូមិ​មួយ ក្នុងស្រុក​ស្ទឹងត្រង់ ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បន្ថែម ៣​នាក់​ទៀត​

​ខេត្ដ​កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ បានសម្រេច​បិទ​ការចេញចូល​ជា​បណ្ដោះអាសន្ន នៅ​ភូមិ​អូរ​រុន ស្ថិតក្នុង​ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្ដម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា ភូមិ​អូរ​រុន ស្ថិតក្នុង​ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​៣០ ខែមីនា​នេះ​ទៅ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។​

​សូមជម្រាបថា រហូតមកដល់​ពេលនេះ ខេត្តកំពង់ចាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨​នាក់​ហើយ ក្នុងនោះ​៣​នាក់ នៅ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។ ដោយឡែក មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​តម្រូវ​ឲ្យ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close