ខេត្តស្ទឹងត្រែង អាជធ្វើ​ចរាចរណ៍​ចេញ​-​ចូល បាន​ធម្មតា​

​ខេត្តស្ទឹងត្រែង​៖ រដ្ឋបាលខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាសថា ពុំទាន់​ទទួលបាន​គោលការណ៍​ដឹកនាំ និង​ដាក់ ចេញ​នូវ​វិធានការ​ណាមួយ​ឱ្យមាន​ការបិទ​ការធ្វើដំណើរ​ចេញចូល​ក្នុង​មូលដ្ឋាន និង​បិទ​ផ្នែក​ណាមួយ​នៃ​ខេត្ត​នៅឡើយ​ទេ ពោលគឺ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ប្រព្រឹត្តទៅ​ជាធម្មតា​។​

​រដ្ឋបាលខេត្ត បានធ្វើការ​ក្រើន​រឭក និង​លើកទឹកចិត្ត​ដល់​អ្នកដំណើរ​ចេញចូល​ខេត្ត​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល និង​ផ្តល់ព័ត៌មាន​ពិតប្រាកដ ដើម្បី​ធានា​ការគ្រប់គ្រង​បាន​សុខភាព​សាធារណៈ ការប៉ះពាល់ ដល់​អាយុជីវិត ការខាតបង់​ធនធាន​ទ្រព្យសម្បត្តិ និង​ជីវភាព​រស់នៅក្នុង​បរិបទ​នៃ​បញ្ហា​ជំងឺ​កូ​វីដ​១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close