រយៈពេល៣ខែដើមឆ្នាំ២០២១ កម្ពុជានាំចេញស្រូវទៅក្រៅប្រទេសសរុបជិត២លានតោន ខណៈអង្ករប្រមាណ១៥ម៉ឺនតោន
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន ខណៈកាលពីឆ្នាំទៅ កម្ពុជានាំចេញតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ។
ដោយឡែកបរិមាណអង្ករដែលកម្ពុជានាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះវិញ គឺមានចំនួន ១៥៣ ៦៨៨តោន ថយចុះប្រមាណ ៣៣ភាគរយ ធៀបនឹងឆ្នាំ២០២០។
ប្រទេសដែលនាំចូលអង្កររបស់កម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន និងចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។