អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​បញ្ឈប់​ការលក់ដូរ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភពលោក​!

​ខេត្តសៀមរាប​៖ ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​

​សូមបញ្ជាក់ថា ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត (​តំបន់​១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការ​ប្រេ​ី​ប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍន៍​មិន​សមស្រប​(​តំបន់​២)​។

​ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​ទាំងនេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close