ស្ត្រី​ខ្មែរ អាយុ​៦៧​ឆ្នាំ​ម្នាក់ទៀត វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ពេទ្យ​រុ​ស្ស៉ី​

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ អាយុ​៦៧​ឆ្នាំ​ម្នាក់ទៀត ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ស្លាប់ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ នេះ ខណៈ​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៉ី​)​។

​តាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ បញ្ជាក់ថា ស្ត្រី​ខ្មែរ អាយុ​៦៧​ឆ្នាំ ខាងលើនេះ រស់នៅ​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ គាត់ បាន​រកឃ​ញ​មាន​វិជ្ជមាន​ជំងឺ​កុ​វីដ​១៩ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ដោយមាន​ស្ថានភាព​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ និង​ខ្សោយ​សួត​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​បាន​ស្លាប់ នៅ​ម៉ោង​១០៖៣០​នាទី​ព្រឹក​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close