អឺរ៉ុប​ស្ទាក់ស្ទើ កូរ៉េខាងត្បូង ផ្តល់​លិខិតឆ្លងដែន​វ៉ាក់សាំង ដល់​ពលរដ្ឋ​

​កន្លងមក សហគមន៍​អឺរ៉ុប បាន​ឡើង​គម្រោង​ផ្តល់​លិខិតឆ្លងដែន ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ប៉ុន្តែ​គម្រោង​នោះ​ត្រូវបាន​ប្រទេសមួយ​ចំនួន​មិន​យល់ស្រប់​។​ ​ដោ​យ​ឡែក នៅ​ថ្ងៃទី ១​ខែមេសា កូរ៉េខាងត្បូង បានផ្តល់​លិខិត ឆ្លងដែន​វ៉ាក់សាំង ដល់​ពលរដ្ឋ​ដែល​បាន​ចាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ រួចរាល់ ។ សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា សកម្មភាព​ផ្តល់​លិខិត​ឆ្ល​ដែន​វ៉ាក់សាំង គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងដែន​បាន​យ៉ាង​ងាយស្រួល ទៅកាន់​ប្រទេស​ផ្សេងទៀត ក្នុងដំណាក់កាល​នៃ​ការឆ្លង​កូ​វីដ​១៩ ។​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun បាន​ឲ្យ​ដឹងថា បណ្តាញ​ស្វ័យប្រវត្ត​នៅលើ​ទូរស័ព្ទដៃ និង​អនុញ្ញាតិ ឲ្យ​អ្នកដំណើរ​បរទេស​បង្ហា​ញ​ពី​ភស្តុតាង​ថា​ខ្លួន​ពិតជា​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ រួចរាល់ ។ ការផ្តល់​កាត់​បៃតង គឺ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ វិល​ត្រឡប់មក​ជីវភាព​រស់នៅ​ធម្មតា​វិញ​ដូច​កាលពីមុន ។​

​ការអនុម័ត​ផ្តល់​លិខិតឆ្លងដែន​វ៉ាក់សាំង គឺជា​ប្រធានបទ​បង្ក​វិវាទ នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ​មាន​ប្រទេស​ចិន​ជាដើម និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អឺរ៉ុប​។ ប្រទេស​ជាច្រើន នៅ​អឺរ៉ុប បាន​ជំរុញ​ឲ្យ​មាន លិខិតឆ្លងដែន​វ៉ាក់សាំង ដើម្បី​ជាការ​ងាយស្រួល​ធ្វើដំណើរ​ទេសចរ​នៅក្នុង​ក្នុង​តំបន់ ដែលជា​សកម្មភាព​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។​

​នៅពេល​នេះដែរ​កូរ៉េខាងត្បូង បាន​ពង្រីក​ការចែក​ចាយ​នឹង​ចាក់​វ៉ាក់សាំង Pfizer/BioNTech ដល់​ពលរដ្ឋ ដែលមាន​អាយុ ៧៥​ឆ្នាំ​ឡើងទៅ ។ មាន​ពលរដ្ឋ​ដល់​ទៅ​៨៦​ភាគរយ ក្នុងចំណោម​ពលរដ្ឋ​៣,៥​លាន​នាក់​មាន​អាយុ​ចាប់ពី ៧៥​ឆ្នាំ​ឡើងទៅ មានបំណង​ទៅ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ។​

​កូរ៉េខាងត្បូង ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ចាប់ពី​ថ្ងៃទី ២៦​ខែមីនា ហើយ​មកទល់ពេលនេះ​បាន​ចាក់​ជូន​ពលរដ្ឋ ៨៧៧​ពាន់​នាក់​ហើយ​។ កូរ៉េខាងត្បូង បានកំណត់​គោលដៅ​ចាក់​ជូន​ពលរដ្ឋ​ឲ្យ​បាន ១២​លាន​នាក់ នៅក្នុង​ខែ មិថុនា​ឆ្នាំ​២០២១​នេះ ហើយ​ដល់​ខែវិច្ឆិកា នឹង​ចាក់​ជូន​ពលរដ្ឋ​ទាំងអស់ ។ បច្ចុប្បន្ន​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​កូ​វីដ ១០៣​ពាន់​នាក់ ក្នុងនោះ​ស្លាប់ ១៧៣៥​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close