ហ្វូងដំរីព្រៃ ៣៨ក្បាល ត្រូវពលរដ្ឋឃើញ និងថតបាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហ្វូងដំរីព្រៃចំនួន ៣៨ក្បាល ត្រូវបានប្រជាពលរដ្ឋឃើញនិងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។ ដែនជម្រកសត្វព្រៃកែវសីម៉ាគឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។
បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។
ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។