បើកម៉ូតូ បុកដើមត្រសេក ធ្លាក់ចូលព្រៃបោកស្លាប់ម្នាក់ នៅនឹងកន្លែង

បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងផ្លូវចូលភូមិម៉ៅប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោក។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម ព្លឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាអនុភូមិអំពិល មានទីលំនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ បានបើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-6290 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ អាចរេចង្កូតទៅបុកដើមត្រសេកបណ្តាលឲ្យដួលបាក់កស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះសង្ស័យបើកបរ ក្នុងស្ថានភាពស្រវឹង។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។