រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានប្រកាសរកឃើញបុរសម្នាក់ ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា បុរសដែលវិជ្ជមានកូវីដ១៩នេះ ឈ្មោះ ញឹក សុជា អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ តាមការស្រាវជ្រាវបុរសរូបនេះ ចេញឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សូមផ្តល់ព័ត៌មាន ដើម្បីមន្ត្រីចុះយកសំណាក និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។