ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតតូបលក់ ៦០តូប ផ្ទះ ១៥ខ្នង នៅក្រុងប៉ោយប៉ែត កាលពីម្សិលមិញ!

ខេត្តបន្ទាយមានជ័យ៖ ក្រសួងធនធានទឹក និងឧតុនិយម ករណីគ្រោះធម្មជាតិភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីល្ងាចនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីភ្លៀងមួយមេ លាយឡំនឹងខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅភូមិសាមគ្គីមានជ័យ ចំនុចដើមស្រល់ និងមាត់អូរព្រំដែន ធ្វើខូចខាតតូបលក់ទំនិញចំនួន៦០តូប ផ្ទះចំនួន ១៤ខ្នង និងសង្កាត់ផ្សារកណ្ដាល ០១ខ្នង។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។