អាជ្ញាធរខេត្តសៀមរាប បើកឲ្យចេញ-ចូលសង្កាត់គោកចក និងទីតាំង ៤កន្លែងឡើងវិញ ដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩!

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបើកការធ្វើដំណើរចេញ-ចូលឡើងវិញ នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីបានបិទកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់រស់នៅក្នុងភូមិនេះ ព្រមទាំងអនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងថែទាំសុខភាព ចំនួន០៤កន្លែង ក្នុងក្រុងសៀមរាប។
សម្រាប់ទីតាំងទាំង ៤កន្លែង ដែលឲ្យបើកការធ្វើដំណើរចេញ-ចូលឡើងវិញនោះ រួមមាន ៖ មន្ទីរពេទ្យសម្រាកព្យាបាល ៧៧៧ សៀមរាប, មន្ទីរពហុព្យាបាលសុខភាព, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់។ ចំពោះអ្នកពាក់ព័ន្ធ ក៏ត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទៀត ឯលំនៅឋានរបស់ខ្លួនវិញផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។