នគរបាលបង្ក្រាបដំណាំកញ្ឆា ២ទីតាំង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃ៤ ខែមេសា ឆ្នាំ២០២១ បានចុះប្រតិបត្តិការបង្ក្រាប និងធ្វើការកំទេចចោលដំណាំកញ្ឆាចំនួន ២ទីតាំង នៅចំណុចអូរទេ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នគរបាលខេត្តបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានដកហូតសម្ភារៈ រួមមាន៖ ដំណាំកញ្ឆាសរុបចំនួន ៦ ៩១០ដើម ធុងបាញ់ថ្នាំ១ ធុងស្រោចទឹក១ ម៉ាស៊ីនប៉ូមទឹក២គ្រឿង និងចបចាំងស្មៅ៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។