ថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ៧២​នាក់ និង​មាន​អ្នកជា​សះស្បើយ ៤៧​នាក់

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៧២​នាក់ និង​មាន​អ្នកជា​សះស្បើយ ៤៧​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៤៧​នាក់​នោះ មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ម្នាក់ និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ៧១​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ​៣៣​នាក់​, ព្រះសីហនុ ២២​នាក់​, កណ្តាល ៨​នាក់​, ស្វាយរៀង ៣​នាក់​, ពោធិ៍សាត់ ៣​នាក់​, ព្រៃវែង ១​នាក់ និង​កំពត ១​នាក់​។ ក្នុងនោះ មាន​ជនជាតិខ្មែរ ៦៧​នាក់ ជនជាតិ​ចិន ៣​នាក់ និង​មី​យ៉ាន់​ម៉ា ១​នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៤៧​នាក់ មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ៤៦​នាក់ និង​អ្នក​ឆ្លង​ពី​ក្រៅប្រទេស​ម្នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ៨២៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ៧៩៤​នាក់ កំពុង​សម្រាក​ព្យាបាល ៩៧៩​នាក់ ស្លាប់ ២២​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ១ ០០៣​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close