រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសរកឃើញពលរដ្ឋ ៣នាក់ មានវិជ្ជមានកូវីដ១៩

ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានលទ្ធផលពិនិត្យ សំណាកពីវិទ្យាស្ថានសុខភាពសាធារណៈ ឃើញថា មានបងប្អូនពលករ និងប្រជាពលរដ្ឋចំនួន ៣នាក់ មាន លទ្ធផលវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្ត បានបញ្ជាក់ដែរថា អ្នកវិជ្ជមានកូវីដ១៩ទាំង ៣នាក់នោះ តាមសាវតាដូចខាងក្រោម៖
១)ឈ្មោះ ថន ចន្ទ ភេទស្រី អាយុ៣០ឆ្នាំ មានផ្ទៃពោះ ៩ ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល ធ្វើការរោងចក្រផលិតខ្សែភ្លើង បានមក ដល់ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំងយក សំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។

២) ឈ្មោះ ណាង ស្រីនិត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែន ជ័យ ជាពលករមកពី ខេត្តព្រះសីហនុ ចំណុចអូរ៥ អ្នកនៅជាមួយផ្ទះឧកញ៉ា ឆេង វុទ្ធី មានផ្ទៃពោះ ៦ ខែ បាន មកដល់ខេត្តពោធិ៍សាត់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំងយក សំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។
៣) ឈ្មោះ ផាន សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្រសាំបៅ ឃុំក្រពើរពីរ ស្រុកវាលវែង ជាអ្នកដែលបាន ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ មាស សម្បត្តិ ជាអ្នកមកពីខេត្តកណ្តាល ដែលកំពុងធ្វើចត្តាឡី ស័ក រង់ចាំលទ្ធផលពិនិត្យសំណាក ដែលបានចូលធ្វើចត្តាឡីស័កថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តា ឡីស័កប្រម៉ោយ យកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផល វិជ្ជមានកូវីដ១៩។

ចំពោះករណីខាងលើ រដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវស្វែងរកអ្នកពាក់ពន្ធ័បុគ្គល វិជ្ជមានកូវីដ១៩ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកធ្វើចត្តាឡីស័ក ជៀសវាង ឆ្លងចូលសហគមន៍។
បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ១៩ ទាំង៣ រដ្ឋបាលខេត្ត ដោយមានមន្ទីរសុខាភិបាលខេត្ត ប៉ានបញ្ញត្តទៅ សម្រាកព្យាបាលនៅទីកន្លែងក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលរៀបចំសម្រាប់អ្នកជម្ងឺភូរីជ១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធខាងលើទាំងអស់មេត្តាផ្តល់កិច្ចសហការ ជាមួយក្រុមការងារស្រាវជ្រាវស្វែងរចរុកពាក់ពន្ធ័បុគ្គលវិជ្រោះកូវ័យ១៩ និង ស្ម័គ្រចិត្តធ្វើចត្តាឡីស័ក និងពិនិត្យ សំណាក ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺចវីដ១៩ ដល់សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។