តំបន់​មួយចំនួន ក្នុងប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ ចាប់ពី​ថ្ងៃទី​០៧-១៣ ខែមេសា​, ក្រសួង សូម​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៧-១៣ ខែមេសា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា នៅ​រយៈ​ពេលនេះ​តំបន់​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​ច្រើន និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close