រន្ទះបាញ់ ២ករណីផ្សេងគ្នា ស្លាប់មនុស្ស ២នាក់ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់ ២ករណីផ្សេងគ្នា បណ្តាលឲ្យប្រជាពលរដ្ឋចំនួន ២នាក់ បានស្លាប់ភ្លាមៗ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ករណីទី១ នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះឈ្មោះ អៀង លីណា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។
ករណីទី២ នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។