ឃាត់ខ្លួនក្រុមក្មេងទំនើង ៥នាក់ ករណីបង្កចលាចល ក្នុងក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ ក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៥នាក់ ដែលបង្កចលាចល នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងនគរបាលខេត្ត ឃាត់ខ្លួន នៅព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

ក្រុមក្មេងទាំងនោះ ឈ្មោះ ធន់ វុធថា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រុមក្មេងទំនើងនេះ តែងតែធ្វើសកម្មភាពបំរុងយកដុំថ្ម និងកាំបិតប្រើអំពើហឹង្សាទៅលើគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មូលហេតុដោយសារពួកគេ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន ពួកគេខឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។