ចាប់ពីថ្ងៃស្អែកទៅ ការធ្វើដំណើរ និងការជួបជុំក្នុងភូមិសាស្រ្តក្រុងបាវិត នឹងត្រូវអាជ្ញាធររឹតត្បិត

ចាប់ពីថ្ងៃទី៧ ខែមេសា ស្អែកនេះ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពោលគឺរយៈពេល១២ថ្ងៃ អាជ្ញាធរខេត្តស្វាយរៀង នឹងការរឹតត្បិតចំពោះការធ្វើដំណើរ ក៏ដូចជាការជួបជុំនៅក្នុងភូមិសាស្រ្តក្រុងបាវិត ដើម្បីជាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង ការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់ក្នុងភូមិសាស្រ្តក្រុងបាវិត នឹងមិនត្រូវអាជ្ញាធរមិនអនុញ្ញាតឡើយ លើកលែងតែការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមាន, ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ, ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ពព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់។ល។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ១៩ លើកលែងតែ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសព ។ល។
សូមអានសេចក្តីសម្រេចខាងក្រោម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។