រដ្ឋលេខាធិការក្រសួងព័ត៌មានម្នាក់ វិជ្ជមានកូវីដ១៩

យោងតាមប្រភពព័ត៌មាន ពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់អោយដឹងថា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ម៉ៅ អាយុទ្ធ បានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។