បារម្ភ​ខ្លាច​កូ​វីដ​១៩ កើនឡើង​ខ្ពស់ រដ្ឋធានី​ញូ​វ​ដេលី​សម្រាប់ បម្រាប់​គោចរ​នៅ​ពេលយប់​រហូតដល់​ដាច់​ខែមេសា​

នៅ​ព្រឹក​ថ្ងៃទី ៦​ខែមេសា រដ្ឋា​ភី​បាល​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥ​ញ្ឌា បាស​ម្រេច​អនុវត្ត​បម្រាម​គោចរ​នៅ​ពេលយប់​រហូតដល់​ដាច់​ខែមេសា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដា​កកូ​វីដ ១៩ កាន់តែ​ច្រើនឡើង​ក្នុង​ទីក្រុង​នេះ​។​

​អភិបាលរដ្ឋ ញូ​វ​ដេលី លោក Arvind Kejriwal បាន​ឲ្យ​ដឹងថា ទីក្រុង​ញូ​វ​ដេលី​ប្រឈម​នឹង​ការឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់​ជាថ្មី​ទាំងនោះ​ហើយ​នៅក្នុង​ទីក្រុង​ចាំបាច់​ត្រូវតែ​អនុវត្ត​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​មាន​ប្រសិទ្ធភាព​បំផុត ។ កាលពី​ថ្ងៃទី ៥​ខែមេសា ទីក្រុង​ញូ​វ​ដេលី​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ដល់​ទៅ​ជាង ៣៥០០​នាក់ និង​ស្លាប់ ១៥​នាក់​។​

​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍ ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 រហូតដល់​ទៅជា​ង ១០០,០០០​នាក់​ក្នុង​រយៈពេល​តែ ២៤​ម៉ោង​ប៉ុណ្ណោះ ដោយ​វា​គឺជា​ចំនួន​ច្រើន​បំផុត គិត​ចាប់តាំងពី​វីរុស​កូ​រ៉ូ​ណា​ផ្ទុះឡើង​ដំបូង នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ កាលពីដើមឆ្នាំ​២០២០​។​

​ឥណ្ឌា​ធ្លាប់បាន​មើលឃើញ​ពន្លឺ​នៃ​ការ​ធូរស្បើយ កាលពី​ប៉ុន្មាន​ខែ​មុន​រួចទៅហើយ ក្រោយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ការឆ្លង​រាតត្បាត​បាន​ផ្ទុះ​ឡើងវិញ​យ៉ាងគំហុក រហូត​បាន​បង្ខំ​ឲ្យ​ប្រទេស​ដែលមាន​ប្រជាជន​ជាង ១,៣០០​លាន​នាក់​មួយ​នេះ ផ្អាក​ការផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ COVID-19 ទៅដល់​អង្គការ WHO ជា​បណ្តោះអាសន្ន​សិន ដើម្បី​ងាក​មក​គិតគូរ​អំពី​បញ្ហា​ក្នុងស្រុក​ជាមុន​។​

​បើតាម​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ក៏​ជា​កត្តា​ចម្បង​មួយ ដែល​បាននិងកំពុង​ជំរុញ​ឲ្យ​ករណី​ឆ្លង​ផ្ទុះ​ឡើងវិញ​ផងដែរ​។ នៅ​ថ្ងៃ​ចន្ទ​នេះ ឥណ្ឌា​បាន​រាយការណ៍​ពី​ការរកឃើញ​មនុស្ស​ឆ្លង COVID-19 ១០៣,៥៥៨​នាក់​ថ្មី​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ១២.៦​លាន​នាក់ ខណៈ​អ្នកជំងឺ ៤៧៨​នាក់​ទៀត​បាន​ស្លាប់ នៅក្នុង​កំឡុងពេល​ដូចគ្នា ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ១៦៥,១០១​នាក់​។​

​ទោះជា​យ៉ាងណា អត្រា​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ឥណ្ឌា នៅមានកម្រិត​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ដែល​សុទ្ធតែជា​ប្រទេស​មាន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close