ថ្ងៃនេះ! កម្ពុជា បន្តប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ថ្មី ៩១នាក់ថែមទៀត និងមានអ្នកជាសះស្បើយ ៣០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយ ៣០នាក់។

ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៩១នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ ៩០នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ៧៨នាក់, តាកែវ ៤នាក់, ស្វាយរៀង ៣នាក់, ត្បូងឃ្មុំម្នាក់, ពោធិ៍សាត់ម្នាក់, កំពង់ចាមម្នាក់, ប៉ៃលិនម្នាក់ និងព្រៃវែងម្នាក់។ ក្នុងករណីអ្នកឆ្លងក្នុងសហគមន៍នេះ មានជនជាតិវៀតណាមម្នាក់។
ចំណែកករណីជាសះស្បើយទាំង ៣០នាក់ គឺមានអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ២៩នាក់ និងអ្នកឆ្លងពីក្រៅប្រទេសម្នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៩១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៨២៤នាក់ កំពុងសម្រាកព្យាបាល ១ ០៦៤នាក់ ស្លាប់ ២២នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ២ ៣៤៣នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។