អីស្រាអែលនិងអីរ៉ង់ ប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយអីស្រាអែល វាយប្រហារនាវារបស់អីរ៉ង់

សារព័ត៌មាន New York Times បានផ្សាយថា នាវាយោធាអ៊ីរ៉ង់មួយគ្រឿងដែលកំពុងចតនៅសមុទ្រក្រហម រងការវាយប្រហារពីកម្លាំងទាហានអីស្រាអែល បណ្តាលឲ្យខូចខាតយ៉ាងតំណាំ ។ សកម្មភាពខាងលើ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខតានតឹង ដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ក្រោយការប្រឈមមុខតានតឹងជាច្រើនឆ្នាំកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយថា នាវាយោធាអីរ៉ង់ Saviz រងការវាយប្រហារនៅថ្ងៃទី ៦ខែមេសា ចំពេលដែលមានព័ត៌មានព័ត៌មានផ្សាយថា កិច្ចពិភាក្សា ស្តីពីដំណើរការឡើងវិញកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ រវាង អ៊ីរ៉ង់ និងប្រទេស 5+1 ដែលមាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់។
អ៊ីស្រាអែល គឺជាប្រទេសដែលចាត់ទុកអីរ៉ង់ គឺជាសត្រូវ ធំបំផុត នៅតំបន់មជ្ឈិមបូព៌ា ហើយប្រទេសនេះបានប្រឆាំងយ៉ាងដាច់ខាត ដល់ដំណើរការឡើងវិញកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ដែលលោកត្រាំងបានលុបចោល កាលពី៣ឆ្នាំមុន។

មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់ រងរបួស ឬខូចខាតប៉ុណ្ណានៅឡើយទេ ។ មន្ត្រីអ៊ីរ៉ង់ បានឲ្យដឹងថា នាវាខាងលើបានបញ្ជូនទៅកាន់សមុទ្រក្រហមទប់ស្កាត់ក្រុមចោរសមុទ្រប្លន់នាវា ។ ចំណែកភាគីអីស្រាអែល វិញក៏បានរក្សាភាពស្ងៀមស្ងាត់ មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។